បាត់ដំបងៈ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទី មានករណីធ្វើអត្តឃាតសម្លាប់ខ្លួន ( ចង.ក ) កើតឡើងនៅចំណុចក្រុមទី១០ ភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
ជនរងគ្រោះមានឈ្មោះ មុំ មិថុនា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
មូលហេតុ៖ ខឹងម្តាយស្តីឲ្យ។
ក្រោយពីសមត្ថកិច្ចជំនាយ បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព សន្និដ្ឋានថាជនរងគ្រោះ ពិតជាស្លាប់ដោយចង.ក សម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់