ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា អគ្គិភ័យមួយបានកើតឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២១នឹង៣០នាទីយប់ឈានចូលថ្ងៃទី២ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យមានការខូចខាត ផ្ទះ០១ខ្នងមាន ទំហំ៤ម × ៦ម សសរប្រឡៅមូល សង់ផ្ទាល់នឹងដី ដំបូលសង្ក័សី ជញ្ជាំងសង្កសី ក្រាលក្តារជាកម្មសិទ្ធិរបស់ ឈ្មោះ វ៉ាង ហុង ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិ វៀតណាម មុខរបរ លក់ដូរ និងប្រពន្ធ ឈ្មោះ សុខ ចន្ធូ អាយុ ៤៣ ឆ្នាំ មុខរបរ លក់ដូរ ជនជាតិ ខ្មែរ មានកូន ០៧ នាក់ ស្រី ០២ នាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការឆាបឆេះនេះដោយមានការជួយអន្តរាគមន៍ ពីប្រជាការពារនិងបងប្អូនប្រជាពលរដ្ឋជួយពន្លត់ ទើបគ្រប់គ្រងបាននៅស្ថានការនេះបានដោយមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាងឡើយ។
របាយការណ៍បានបន្តថា ចំពោះការឆាបឆេះនេះបណ្តាលមកពីទុសេខ្សែភ្លើងហើយការខូចខាតមាន៖ ផ្ទះទំហំ ៤មx៦ម ទាំងស្រុង,ទូរទស្ស ០១គ្រឿង,ក្បាលចាក់ឌីវីឌី ០១ គ្រឿង,ទូរស័ព្ទដៃ ០៣ គ្រឿង, ពូក មុង ភួយ កន្ទេល ខ្នើយ, គ្រែធ្វើអំពីឈើចំនួន ០៣, របស់របរប្រើប្រាស់ក្នុងផ្ទះនឹងឯកសារផ្ទាល់ខ្លួន និងរងរបួសមនុស្ស ០២នាក់ត្រូវជាក្មួយរបស់ម្ចាស់ផ្ទះ ។
ជនរងគ្រោះមានឈ្មោះ
១/ចាំង វឹងវិន ភេទប្រុសជនជាតិ វៀតណាម អាយុ១៤ ឆ្នាំរងបួសធ្ងន់។
២/ចាំង យឹងដឹន ភេទប្រុស អាយុ ១១ ឆ្នាំ ជនជាតិវៀតណាម រងរបួស ធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវគេបានបញ្ជូនមកសង្គ្រោះនៅមណ្ឌលសុខភាពក្រគរ ៕



មតិយោបល់