ព័ត៌មានជាតិ

ម្ខាងស្លាប់ ចំណែកម្ខាងទៀតរបួសធ្ងន់បន្ទាប់ពី…

កំពង់ធំ: ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៤និង០៥នាទី លើកំណាត់ផ្លូវជាតិលេខ៦ ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់១នាក់(ប្រុស) របួសធ្ងន់០១នាក់(ប្រុស) ខូចខាតម៉ូតូ០២គ្រឿង ៖
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខកំពត1I.5734(ទិសដៅពីជើងទៅត្បូង ហើយបត់ឆ្វេងឆ្លងកាត់ផ្លូវ) ដោយឈ្មោះ នី ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។
ចំណែកម្ខាងទៀតម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខសៀមរាប1Z.0329(បើកបរទិសដៅពីទៅត្បូងទៅជើង) ដោយឈ្មោះ ហេង សង្ហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិសិត្ស នៅភូមិព្រៃថ្មី សង្កាត់ទឹកវឹល ក្រុងសៀមរាប ខេត្តសៀមរាប(របួសធ្ងន់)។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងរួចយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូឈ្មោះ នី.ចាន់ណា បើកបរបត់ឆ្វេងឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់