ព័ត៌មានជាតិ

ស្រ្តី២នាក់ ចូលប៉ុស្តិ៍ទាំងយប់ ករណីហិង្សាដោយចេតនា នៅកន្លែងហាត់ប្រាណ

ភ្នំពេញ: ករណីហិង្សាមួយ បណ្ដាលឲ្យស្រ្តីម្នាក់ រងរបួស កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចកន្លែងហាត់ប្រាណ ផ្ទះលេខ៧៧២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បង្កឡើងដោយជនសង្ស័យស៊ីវិលម្នាក់ មធ្យោបាយម៉ូតូ១គ្រឿង។

ជនសង្ស័យឈ្មោះ រី ឈុនលីស ភេទស្រីអាយុ៣៤ មុខរបរលក់ដូរ មានទី លំនៅផ្ទះក្នុងបុរីផុនស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (របួស រលាត់លើត្របកភ្នែកខាងស្តាំ )។

ជនរងគ្រោះ យ៉ុន គឹមហ័ង ភេទស្រីអាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុម សព្វថ្ងៃ ស្នាក់នៅផ្ទះលេខ៧៧២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (របួស រលាត់ និងពកថ្ងាស់ចំនួន៣កន្លែង និងរលាត់ដើមទ្រូងមួយកន្លែង)។

សម្ភារ:ដកហូតមាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុង ដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FI-7390 និងទូរស័ព្ទដៃម៉ាក Oppo មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ បន្តតាមនិតិវិធី៕

មតិយោបល់