ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់​ចូល​​បង្រ្កាបទីតាំង​លេងល្បែង​ស៊ីសង ​(​អាប៉ោង​)​ មួយ​កន្លែង​នៅ​ក្នុង​ព្រៃ និងធ្វើការឃាត់ខ្លួនមនុស្ស០៨នាក់

​កំពង់ស្ពឺ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ នៅ​ថ្ងៃ​អង្គារ​ ១០​រោច​ ខែភទ្របទ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស.​២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ លោក​ មុត​ ភ​ន​ អភិបាលស្រុក​សំរោង​ទង​ និង​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ពី​ លោក​វេ​សេនីយ៍​ឯក​ ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​(​អាប៉ោង​)​ មួយ​កន្លែង​នៅ​ចំណុច​ក្នុង​ព្រៃ​ខាងលិច​ភូមិ​ហោង​ខ្វាវ​ ឃុំ​ទំព័រ​មាស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៨​នាក់​(​ស្រី​៤​នាក់​)​ និង​ដកហូត​ឧបករណ៍​ សម្ភារ:​មួយ​ចំនួន​ យក​មក​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់