ព័ត៌មានជាតិ

CPU និងនគរបាលខេត្តព្រះសីហនុ បង្កើតក្រុមកម្លាំងការងារស៊ើបអង្កេត បទល្មើសឃាតកម្ម លើកុមារីអាយុ ១១ឆ្នាំ

ព្រះសីហនុ: យោងតាមផេក Child Protection Unit បានឲ្យដឹងថា ក្រុមកម្លាំងការងារ “LIMA19” ត្រូវបានបង្កើតឡើងជាមួយនគរបាលខេត្តព្រះសីហនុ ដើម្បីស៊ើបអង្កេតបទល្មើសឃាតកម្មទៅលើកុមារអាយុ ១១ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្មេងស្រីឈ្មោះ អឿន ស្រីនុច អាយុ ១១ឆ្នាំ ត្រូវបានគេឃើញលើកចុងក្រោយ នៅជិតផ្ទះ ក្នុងភូមិព្រៃនប់១ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង ១៧ និង៣០ពេលត្រលប់មកពីកន្លែងលេងទឹកជាមួយមិត្តភក្តិ។ ស្អែកឡើង ម្តាយរបស់នាង បានរាយការណ៍ប្រាប់ថា ក្មេងស្រីនេះបានបាត់ខ្លួន។

ដោយទ្បែកកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ អ្នកភូមិស្រុកព្រៃនប់ បានប្រទះឃើញសាកសពក្មេងស្រី ដេកផ្កាប់មុខក្នុងទឹក។ សាកសពត្រូវបានស្រង់ឡើង ដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យ។ មន្ត្រីជំនាញរបស់ CPU បានទៅដល់កន្លែងកើតហេតុ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ហើយបានធ្វើការវះកាត់សាកសព។ ជាលទ្ធផលនៃការត្រួតពិនិត្យសាកសព មន្ត្រីជំនាញបានសន្និដ្ឋានករណីនេះ ជាអំពើឃាតកម្ម។

ក្នុងពេលបចុ្ចប្បន្ន CPU និងនគរបាលខេត្តព្រះសីហនុ បានបង្កើតក្រុមកម្លាំងការងារ “LIMA19” ដើម្បីធ្វើការស៊ើបអង្កេតករណីនេះ។

ប្រសិនបើមានអ្នកណាមានពត៌មានបន្ថែមអំពីក្មេងស្រី អឿន ស្រីនុច សូមទាក់ទងមកនគរបាលខេត្តព្រះសីហនុ ឬCPU តាមរយ:លេខ ០៧៧ ២៤៧ ២៤៧៕

មតិយោបល់