ព័ត៌មានជាតិ

ដាច់ភ្លើងនៅខណ្ឌមានជ័យ និងពោធិ៍សែនជ័យ មុននេះកន្លះម៉ោង

ភ្នំពេញៈ អគ្គិសនីកម្ពុជា នៅមុននេះ៣នាទី បានឲ្យដឹងថា នៅវេលាម៉ោង២៖១២នាទី រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F4) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)តាមបណ្តោយផ្លូវណតប្រ៊ីត ផ្លូវឧកញ៉ាដួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២)តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់