ព័ត៌មានជាតិ

អ៊ីរ៉ង់​ចាប់​ខ្លួន​បុរស​ម្នាក់​ ព្រោះ​ស៊ើប​ការណ៍​ឲ្យ​អង់គ្លេស​

អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ Kerman​ ពី​បទ​ធ្វើ​ចារកម្ម​ស៊ើបការណ៍​សម្ងាត់​ឲ្យ​ចក្រ​ភព​អង់គ្លេស(​MI6)​។​ នេះ​បើ​យោង​តាម​សេច​ក្ដី​រាយការណ៍​របស់​ទូរទស្សន៍​ក្នុង​ស្រុក​ចេញ​ផ្សាយ​នៅ​សៅ​រ៍កន្លង​ទៅ។​

Iran-arrests-man-spying

យោងតាមការសងស្រង់សំដីរបស់ប្រធានតុលាការ Kerman លោក Dadkhoda Salari បាន​ឲ្យ​ដឹង​ថា ​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ខែ​បន្ទាប់​ពី​មាន​សកម្មភាព​ស៊ើប​ការណ៍​មួយ។​ បុរស​ម្នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ ​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​អង់​គ្លេស​ចំនួន​ ១១ដង​ ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ដើម្បី​ដល់​ព័ត៌​មាន​ទៅ​ឲ្យ​ពួក​គេ។​​ លោក Salari​ បាន​បន្ថែម​ទៀត​ថា​ MI6​ ជា​ពួក​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​ប្រទេស​អ៊ីរ៉ង់។​

របាយការណ៍នេះ មិនបានបញ្ជាក់ពីឈ្មោះ និងពេលវេលានៃការចាប់ខ្លួន​បុរស​ម្នាក់​នោះ​ទេ​ ហើយ​គេ​ក៏​មិន​ដឹង​ថា​បុរស​ម្នាក់​នោះ​ជន​ជាតិ​អ៊ីរ៉ង់​ ឬ​មួយ​អង់គ្លេស​ផង​ដែរ៕​

មតិយោបល់