ព័ត៌មានជាតិ

មិនកើតអី! ជនជាតិវៀតណាមម្នាក់ ជិះម៉ូតូសុខៗ ស្រាប់តែត្រូវជនសង្ស័យ ២នាក់ វាយបណ្ដាលឲ្យរងរបួស

តាកែវ: កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យ ០២នាក់ ជិះម៉ូតូម្នាក់០១គ្រឿង ត្រង់ចំណុចក្លោងទ្វារ ចូលផ្សារភ្នំដិន ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់។

ជនសង្ស័យទី១.ឈ្មោះ ទួន វ៉ាន់ឌឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍សង្កែ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ និងទី២.ឈ្មោះ អ៊ួង បូរិន ភេទប្រុស អាយុឆ្នាំ២៨ មានទីលំនៅភូមិត្រពាំងសិលា សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះទី១.ឈ្មោះ ង្វៀង យូលិន អាយុ ៣៤ឆ្នាំមានទីលំនៅភូមិភូញឹក ឃុំអាងភូ ស្រុកទិនបៀង ខេត្តអាងយ៉ាង រងរបួសចំក្បាលផ្នែកខាងស្តាំ ពក និងហើមថ្គាមផ្នែកខាងឆ្វេង និងទី២.ឈ្មោះ ង្វៀង ង៉ុកចូវ អាយុ៦៣ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា (ត្រូវជាជីតា) ពុំមានរងរបួសទេ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញជនសង្ស័យទាំងពីរ ជិះម៉ូតូ១គ្រឿង ជែងជាមួយម៉ូតូ១គ្រឿងទៀត បើកបរដោយជនជាតិវៀតណាម តាមបណ្តោយផ្លូវជាតិលេខ២ មកដល់ចំណុចកើតហេតុ ជនសង្ស័យទាំងពីរ បានជិះម៉ូតូមកបាំងម៉ូតូជនជាតិវៀតណាមជាប់ពីខាងមុខ រួចពួកគេក៏បានធ្វើសកម្មភាពវាយតប់ទៅលើជនជាតិវៀតណាមតែម្តង។

មូលហេតុ៖ ជនសង្ស័យទាំងពីរនាក់ស្រវឹងស្រា។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់