ព័ត៌មានជាតិ

រន្ធត់ណាស់! កំពុងអង្គុយក្រោមផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់ របួសមនុស្ស ២នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៩ មានករណីរន្ទះបាញ់ បណ្តាលឲ្យរបួសមនុស្សចំនួន០២នាក់ ស្ថិតនៅភូមិក្របៅ ឃុំឈូក ស្រុកប្រាសាទសំបូរ។

ជនរងគ្រោះទី១.ឈ្មោះ ហ៊ុន ភីន ភេទប្រុស អាយុ៤៥ឆ្នាំ (របួសស្រាល) និង២.ជនរងគ្រោះឈ្មោះ ទ្រី ភាជ ភេទស្រី អាយុ២២ឆ្នាំ (របួសធ្ងន់) ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ធំ។

សម្ភារៈខូចខាត៖ ទូរទស្សន៍ចំនួន០១គ្រឿង និងបែកកញ្ចក់ម៉ូតូមើលក្រោយទាំងសងខាង។ មូលហេតុ៖ រន្ទះបាញ់ទូរទស្សន៍ ក្នុងពេលជនរងគ្រោះ កំពុងអង្គុយក្រោមផ្ទះ៕

មតិយោបល់