ព័ត៌មានជាតិ

អភិបាលបាលខណ្ឌមានជ័យ យកអំណោយសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងចំនួន១៥គ្រួសារ

ភ្នំពេញៈ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០១៦ គណៈប្រតិភូអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ជាប្រធានកិត្តិយសអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ និង លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រគ្មានទីពឹងជួបការលំបាកចំនួន១៥គ្រួសារដែលមកពី ភូមិឬស្សី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ។

ការនាំយកអំណោយរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិតនោះ ក៏មានការចូលរួមពី លោក ស្រី ខឹម វណ្ណី នាយករងរដ្ឋបាលខណ្ឌមានជ័យ ជាសមាជិក លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ជាសមាជិក និង លោក មេភូមិ ដំណាក់ធំសមាជិក សមាជិកា កាកកបាទក្រហមខណ្ឌបងប្អូនយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខណ្ឌមានជ័យ សរុបទាំងអស់ចំនួន ៣២នាក់។

អំណោយមនុស្សធម៍ដែលត្រូវចែកជូនរួមមាន អង្ករ១បាវ ស្មើនឹង៣០គីឡូ , ត្រីខ ១យ៉ួ , មីចំនួន១កេះ , ឃីត១កញ្ចប់ (សារុង.មុង.ភួយ.ក្រម៉ា) ទឹកត្រីចំនួន១យ៉ួរ ទឹកសុីអុីចំនួន១យ៉ួ រួមទាំងថវិកាចំនួន មួយគ្រួសារ ៣០.០០០រៀលផងដែរ៕

មតិយោបល់