ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ តាមបញ្ជារបស់លោក អភិបាល នៃគណអភិបាលខណ្ឌ ចុះទៅវាយរុះរើរបងថ្មរបស់ប្រជាពលរដ្ឋចំនួន ២កន្លែងក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ក្រោយពីបានជូនដំណឹងចំនួន ៣ដងមកហើយ ជុំវិញផលប៉ះពាល់ មកលើផ្លូវមួយខ្សែ កំពុងស្ថាបនា។
តាមអាជ្ញាធរបានឲ្យដឹងថា ផ្លូវមួយខ្សែទទឹង ១៦ម៉ែត្រ បណ្តោយ ១២០០ម៉ែត្រ ហើយមានប្រជាពលរដ្ឋមានផ្ទះរស់នៅអមសងខាងផ្លូវខាងលើ ចំនួន ១២០គ្រួសារ និងមានការសម្របសម្រួលរវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ អំពីផលប៉ះពាល់លើផ្លូវ ហើយមានពលរដ្ឋចំនួន ១១៨គ្រួសារ បានរុះរើសំយ៉ាបរបងរួចរាល់ហើយ នៅតែ ២គ្រួសារ ក្នុងចំណោម ១២០គ្រួសារ ទោះជាអាជ្ញាធរជូនដំណឹង ៣ដងមកហើយ ឲ្យរុះរើរបងចេញដោយខ្លួនឯង អស់រយៈពេល ៥ខែ នៅដដែលៗ ទើបនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរ យកគ្រឿងចក្រ ទៅកាយរបងចោល ក្នុងការចូលរួមសហការណ៍ជាមួយម្ចាស់ផ្ទាល់ៗតែម្តង ៕
មតិយោបល់