កណ្តាលៈ មានករណីម៉ូតូមួយគ្រឿងបើកបរមិនប្រយ័ត្នរ៉េចង្កូត ចូលទៅខាងផ្លូវរថយន្តហើយក៏បានទៅបុករថយន្តបែន ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទីស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្ត០១គ្រឿង ម៉ាក FUSO ប្រភេទបែន ពណ៌ប៉ៃតង ពាក់ស្លាកលេខ គ្មានអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បានបើកមកពីត្បូងទៅជើង (ថ្នល់ទទឹងបាត់ដឹង) លុះបើកមកដល់ចំណុចកើតហេតុ មានអ្នកបើកម៉ូតូ១គ្រឿងម៉ាក ស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ស្លាកលេខគ្មានមិនទាន់ស្គាស់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៩ឆ្នាំ
ជនជាតិ ខ្មែរមិនដឹងទីលំនៅដែលបើកមកពីទិសខាងជើង ទៅទិសខាង ត្បូងក្នុងទិសដៅបញ្ច្រាសគ្នា បានរេចង្កូតចូលចំណែកផ្លូវយាន្ដម្ខាងទៀត បានបុកជាមួយរថយន្ដខាងលើ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ចំពោះសពកម្លាំងជំនាញ បានយកមកតម្កល់ទុកនៅវត្តភូមិថ្មី រង់ចាំរកសាច់ញ្ញាតិ។
សន្ឋិដ្ឋាន៖ ករណីនេះ បណ្តាលមកពីអ្នកបើកបរ ម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន បើកមិនប្រកាន់ស្ដាំ។
ក្រោយកើតហេតុសមត្ថកិច្ច ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់