ភ្នំពេញៈ រថយន្តពាក់ស្លាកលេខ នគរបាល បើកលឿនដូចហោះរេចង្កួចជ្រុលបុកផ្ទប់បង្គោលភ្លើង ពាណជិកម្ម ២ដើមបាក់ខ្ទេចហ្មត់ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ទល់មុខនិងវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពឲ្យដឹងថា មានរថយន្តកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ នគរបាល 2-1171 បើកដោយនារីម្នាក់ ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវព្រះមុនីរ៉េត បានជ្រុលឡើងទៅលើទ្រូងផ្លូវបុកបង្គោលភ្លើងមួយបាក់រាបដល់ដី ចំណែករថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខនៅខាងស្តាំ សំណាងល្អណាស់នារីដែលបើករថយន្តមិនមានរបួសធ្ងន់នោះទេ ហើយបានហៅម៉ូតូឌុបជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុរថយន្តបង្កខាងលើ ត្រូចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕
មតិយោបល់