ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

អតីតសង្សារ វ៉ាន់ នីឡា ផ្ទុះរឿងអាស្រូវផ្ទួនៗគ្នា

ភ្នំពេញៈ ខណៈករណីបង្ហោះរូបអាក្រាតរបស់កញ្ញា វ៉ាន់ នីឡា ត្រូវបានគេដាក់បន្ទុកទៅលើលោក គុយ សិទ្ធិសិក្ក ជាអតីតសង្សារមានការពាក់ព័ន្ធ នៅមិនទាន់ដោះស្រាយនៅឡើយ បុរសរូបនេះបែរផ្ទុះរឿងគេចបំណុល និងឆបោករឿងលុយរថយន្តបន្តបន្ទាប់គ្នាគួរឲ្យភ្ញាក់ផ្អើល។ ការលេចឡើងនូវរឿងអាស្រូវ២ បន្ថែមពីលើរឿងចាស់នេះ ធ្វើឲ្យគេផ្ដោតការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើកូនមន្ត្រីជាន់ខ្ពស់រូបនេះ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា អ្វីដែលភាគីម្ខាងបានចោទលោកពីបទឆបោក និងគេចចេញពីបំណុលនោះ តើធាតុពិតមានអ្វីជាអាថ៌កំបាំងពីក្រោយឡើយ។

នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នៅលើហ្វេសប៊ុកឈ្មោះ Vandy Prum ដែលអះអាងថាជាម្ចាស់បំណុល បានសរសេរថា លោក គុយ សិទ្ធិសិក្ក កូនប្រុសរបស់លោក គុយ ប៊ុនសន អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានគេចវេសបំណុលចំនួន៣០០ដុល្លារ តាំងពីឆ្នាំ២០១៥ ក្នុងពេលដែលម្ចាស់បំណុលដដែល បានអះអាងថា លោក គុយ សិទ្ធិស័ក្ដ ក៏បានគេចវេសមិនសងបំណុលរបស់មនុស្សមួយចំនួនទៀតដូចគ្នាផងដែរ។

photo_2016-07-20_22-36-01

នៅល្ងាចថ្ងៃដដែល អតីតសង្សាររបស់តារាចម្រៀងនាង វ៉ាន់ នីឡា រូបនេះ ក៏ត្រូវម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស៊ឹម សុធារ៉ា (Sim Sotheara) បកអាក្រាតផងដែរ ពីរឿងឆបោកប្រាក់ចំនួន៨ពាន់ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការលក់រថយន្តម៉ាក Hummer មួយគ្រឿងទៅឲ្យខ្លួន ប៉ុន្តែនៅពេលលក់បាន១០ថ្ងៃ ចុងក្រោយគេក៏យករថយន្តទៅវិញ ហើយលុយកាក់ដែលបានយកទៅ ក៏មិនឃើញសង។ ជនរងគ្រោះបានអះអាងថា ខ្លួនបានដាក់បណ្ដឹងទៅតុលាការដើម្បីស្វែងរកយុត្តិធម៌ហើយ ប៉ុន្តែកូនប្រុសរបស់លោក គុយ ប៊ុនសន រូបនេះ គេចវេសមិនព្រមចូលឆ្លើយបំភ្លឺឡើយ។

Sim Sotheara's Facebook

ការទម្លាយរឿងអាស្រូវដែលត្រូវបានគេចាប់អារម្មណ៍នេះ បានធ្វើឲ្យមហាជនផ្ដោតការជឿជាក់ថា បុរសដែលពាក់ព័ន្ធនឹងការបង្ហោះរូបអាក្រាតរបស់តារាចម្រៀង វ៉ាន់ នីឡា រូបនេះ ពិតជាផ្ទុះរឿងអាស្រូវផ្ទួនគ្នាតែម្ដង ក្នុងពេលដែលរឿងអាស្រូវរវាងលោក និងអតីតសង្សារ នៅមិនទាន់ដោះស្រាយនោះផង។

យ៉ាងណាមិញ ដរាបណាមិនទាន់មានការបកស្រាយ គឺនៅមិនទាន់ជឿថា អ្វីដែលបានចោទប្រកាន់ នឹងអាចមានការពិតកម្រិតណានៅឡើយទេ៕

មតិយោបល់