បាត់ដំបងៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២០កក្កដាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្ត ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដើម្បីសម្ពោធដាក់ ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែកក្កដានេះ។
ហើយនៅគ្រាធ្វើដំណើរលើដងវិថីឆ្ពោះទៅកាន់ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែកក្កដានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចូលជួបសួរសុខទុក្ខ និង សំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលជា អាជីវករនៅក្នុងផ្សារសាមគ្គីក្រគរ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅអនុវិទ្យាល័យមោងឫស្សី ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង និងពេលល្ងាចសម្តេច បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការព្រមទាំងកម្លាំងប្រដាប់អាវុធផងដែរ៕
មតិយោបល់