ព័ត៌មានជាតិ

យុវតីម្នាក់ ចាញ់កល ត្រូវគេបោកយកទ្រព្យសម្បត្តិអស់ពីខ្លួន

កំពតៈ នាវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចហៅខ្លួនសួរនាំ ពាក់ព័ន្ធនឹងករណីឆបោក ប្រព្រឹត្តកាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៩ ស្ថិតក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

ដោយជនរងគ្រោះឈ្មោះថុល ស្រីអូន ភេទស្រីអាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ បិទត្រាង (លីអូ) មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកត្នោត។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹង នៅវេលាម៉ោង១១និង០០នាទី សម​ត្ថកិច្ច បានហៅជនសង្ស័យឈ្មោះ លី មិនហ៊ូ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករឡនំប៉័ង នៅសូសូ គិរីវង្ស រង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ មកសួរនាំនៅប៉ុស្តិ៍។

ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថា ខ្លួន
បានយកសម្ភារៈជនរងគ្រោះអស់មួយចំនួនរួមមាន៖
-ខ្សែក ផ្លាកទីន តម្លៃ ១,០០០,០០០៛
-ខ្សែក ២ខ្សែ ផ្លាកទីន ៦៤០,០០០៛
-ទូរស័ព្ទធំម៉ាក oppo A7 បញ្ចាំ ១០០​,០០០៛
-ចិញ្ចៀនមាស១វង្ស ទម្ងន់មួយជី ៧០០,០០០៛
-ញ្ចៀនផ្លាកទីន១វង្សទម្ងន់១ជី ៣០០,០០០៛
-ខ្សែជើងមួយខ្សែទម្ងន់ ៥ជី តម្លៃ ១,០០០,០០០៛
-លុយ ផ្ទាល់ខ្លួន ៨០,០០០៛ សរុបចំនួន ៤,៨២០,០០០៛។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន រង់ចាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់