ព័ត៌មានជាតិ

ករណីជនជាតិចិនអត្តឃាតក្នុងបន្ទប់ទឹកសណ្ឋាគារវិមានខ្សាច់សរ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី២៦ សីហា ២០១៩ ជនបរទេសម្នាក់បានស្លាប់ក្នុងបន្ទប់ទឹក នៃសណ្ឋាគារវិមានខ្សាច់សរ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានសញ្ជាតិចិន ភេទប្រុស អាយុប្រហែល ២០ឆ្នាំជាង បច្ចុប្បន្នកំពុងស្វែងរកអត្តសញ្ញាណ ឆ្លងតាមការពិនិត្យរបស់មន្រ្តីជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ បានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារអត្តឃាតកម្ម (សម្លាប់ខ្លួនឯង )។

បច្ចុប្បន្នដោយមានការឯកភាព ពីនាយកដ្ឋាននគរបាល បច្ចេកទេស និងវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ សាកសពជនបរទេសខាងលើ ត្រូវបានប្រគល់សិទ្ធិដឹកជញ្ជូនទៅឲ្យក្រុមហ៊ុន OSBORN FUNERAL SERVICE ដឹកយកទៅរក្សាទុក នៅសាលរក្សាសពរាជធានីភ្នំពេញ (វត្តទឹកថ្លា) ដើម្បីបន្តនីតិវិធីជូនគ្រួសារសព៕

មតិយោបល់