ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការ ពីបទឆបោក នៅស្រុកបសេដ្ឋ

កំពង់ស្ពឺៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរយុត្តិធម៏ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុង សៀ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមដីបញ្ជាអោយចូលខ្លួន ពីបទឆបោក របស់លោកស្រី ចាតសូ រស្មីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ លេខ៥៦៥៧ ដ.ប.ច/១៩ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ។

បច្ចុប្បន្ន ជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់