ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់់ខ្លួន បុរសគរម្នាក់អំពីបទ…

កណ្ដាលៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤រសៀល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទី ត្រង់ចំណុចភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ៉េង ថារី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ សួន អ៊ឹម ហៅអាគរ អាយុ៣៥ឆ្នាំ ជាមនុស្សគរ (ឃាត់ខ្លួន) ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖
-ដាវដែកចំនួន ០១ ប្រវែង១ម៉ែត្រ ។

ដំណើររឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះកំពុងនៅផ្ទះអង្គុយជជែកគ្នាលេងជាមួយបងប្អូន ខណៈនោះស្រាប់ តែជនសង្ស័យ បានដើរមកក្នុងសភាពស្រវឹងស្រា ហើយបានយកអាវមកវាយក្បាល និងបានច្របាច់.ក​ជនរងគ្រោះ ភ្លាមនោះប្អូនប្រុសជនរងគ្រោះឈ្មោះ វ៉េង វុធ ឃើញក៏ស្ទុះទៅវាយជនសង្ស័យចំនួន ០២ដៃ បន្ទាប់មកជនសង្ស័យក៏បានរត់ទៅ យកដាវពីក្នុងរោងកន្លែងខ្លួនដេក មកដេញកាប់ប្អូនជនរង គ្រោះដល់កណ្តាលភូមិ ប៉ុន្តែកាប់មិនបានក៏ត្រឡប់មកវិញ រួចហើយរួចក៏កាប់ជនរងគ្រោះ រំពេចនោះជនរងគ្រោះបានគេច ហើយមានការប្រតាយប្រតប់គ្នា បណ្ដាលឲ្យដាវមុតចង្អុលដៃខាងឆ្វេង និងមុតចង្កេះខាងធ្វេង បណ្តាលឲ្យមានរបួស។
ក្រោយកើតហេតុជនសង្ស័យរត់គេចបាត់ ចំណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលពញាឮ លុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤ ជនរងគ្រោះរាយការណ៍ជូនសមត្ថកិច្ចជំនាញថា បានឃើញជនសង្ស័យត្រឡប់មកកន្លែងស្នាក់នៅវិញ ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ពញាឮ ចុះឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ប៉ុន្តែសាកសួរពុំកើត ដោយសារជាមនុស្សគរ រួចកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់