ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គទៅដកភ្លើងម៉ូទ័របូមទឹកនៅមាត់ស្រះក្នុងវត្តបណ្តាលឲ្យឆក់សុគតតែម្តង

បាត់ដំបង: ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី មានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យសុគតព្រះសង្ឃមួយអង្គព្រះនាម ធី សុខន ព្រះជន្ម១៨ឆ្នាំ ស្ថិតក្នុងវត្តស្វាយបុប្ផារាម(ហៅវត្តស្វាយប្រហោង) នៅក្រុមទី01ភូមិអំពិលឈូង ឃុំឫស្សីក្រាំង មូលហេតុព្រះសង្ឃដែលជាជនរងគ្រោះបានទៅដកភ្លើងម៉ូទ័របូមទឹកនៅមាត់ស្រះក្នុងវត្តបណ្តាលឲ្យឆក់តែម្តង ពេលនោះមានព្រះសង្ឃមួយអង្គទៀតព្រះនាម ពេជ ចិន្តា ព្រះជន្ម២៧ឆ្នាំ បានដើរទៅមើល ដោយបាត់យូពេក ក៏ឃើញជនរងគ្រោះសុគតនៅក្នុងទឹកបាត់ទៅហើយ សពតម្កល់ធ្វើបុណ្យនៅវត្តស្វាយប្រហោង៕

 

មតិយោបល់