ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! នៅព្រលានយន្តហោះខេត្តសៀមរាប មានករណីបាត់សម្ភារៈភ្ញៀវ ឃាត់ខ្លួនជនសង្ស័យ ៥នាក់….

សៀមរាប: កាលពីរសៀលថ្ងៃទី២៧ ខែសីហា និងព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តសៀមរាប បានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធបទល្មើសលួចជាក្រុម (ដោយធ្វើសកម្មភាពរ៉ូត ឬឆ្កឹះសោវ៉ាលីរបស់ភ្លៀវលួចយកសម្ភារ:) នៅចំណុចព្រលានយន្តហោះសៀមរាប ក្នុងប្រអប់យន្តហោះជាកន្លែងដាក់សម្ភារ:។

ជនសង្ស័យទី១.ឈ្មោះ សុខ សុខន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ទី២.ឈ្មោះ សុវណ្ណ វីរ: ភេទប្រុសអាយុ៣២ឆ្នាំ ទីលំនៅភូមិរកាសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ទី៣.ឈ្មោះ រុណ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប ៤.ឈ្មោះ ឌុល សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិបន្ទាយចាស់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងទី៥.ឈ្មោះ រិទ្ធសារៃ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំង៥ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ករណីខាងលើនេះ សារព័ត៌មាន Post News បានទាក់ទងទៅលោក ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប ចង់បានព័ត៌មានលម្អិតបន្ថែមទៀត លោកគ្រាន់តែបានបញ្ជាក់ថា ពិតមានករណីហ្នឹងមែន តែសុំមិនផ្ដល់អ្វីបន្ថែមទេ ដោយខាងសមត្ថកិច្ច កំពុងស្រាវជ្រាវ មិនទាន់ចង់ឲ្យអ្នកកាសែតផ្សព្វផ្សាយទេ៕

មតិយោបល់