កណ្ដាលៈ មានករណីប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ នៅក្នុងវាលស្រែមួយកន្លែង កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាដោលទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ មឿង យី ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សផឹកខួប នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានផឹកស្រាស្រវឹង ហើយបានបាត់ពីផ្ទះ មិនដឹងទៅណាទេ រហូតដល់វេលាកើតហេតុ ស្រាប់តែមានប្រជាពលរដ្ឋ បានប្រទះឃើញជនរងគ្រោះដេកស្លាប់ នៅទីតាំងខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល រួចក៏រាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលបានដំណឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ ចុះមកធ្វើការពិនិត្យសាកសព សន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយសារខ្យល់គ រួចក៏ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់