ព័ត៌មានជាតិ

គួរឲ្យរន្ធត់ណាស់! ឆក់ចរន្តអគ្គិសនី ស្លាប់ម្តង ០២នាក់បងប្អូន នៅខេត្តកណ្ដាល

កណ្តាល: ២នាក់បងប្អូនស្លាប់យ៉ាងអាណោចអាធម៍ដោយសារចន្តរអគ្គិសនីឆក់ កើតហេតុនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១៧និង៣០នាទី ចំណុចភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ២នាក់
១.ឈ្មោះ ឌឹម ឌី ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ស្ត្រីក្រមុំចាស់) (ស្លាប់)។
២.ឈ្មោះ ឌឹម ឌៀប ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់) ។
ប្តីឈ្មោះ ផុន យ៉េ អាយុ ៥៤ឆ្នាំ មានកូនស្រី ០២នាក់។

វត្ថុតាងចាប់យក៖ គ្មាន។

ដំណើររឿង៖ កន្លងមកក្រុមគ្រួសារជនរងគ្រោះ បានយកខ្សែភ្លើងក្បាលអំពូលមកដាក់លើសង្ក័សីជញ្ជាំងរោងគោ នៅខាងក្រោយចំហៀងខាងជើងផ្ទះ។
ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ឌឹម ឌៀប បានទៅដងទឹកលាងជើងនៅជិតសង្ក័សីជញ្ជាំងរោងគោ ឯក្បាលរបស់គាត់ បានប៉ះនឹងសង្ក័សី ពេលនោះដំណរខ្សែភ្លើងក្បាលអំពូលដែលមានចរន្តអគ្គិសនីបានឆ្លងឆក់ បណ្តាលឲ្យដួលផ្ងារលើសង្ក័សីជញ្ជាំងរោងគោ ឃើញដូច្នេះឈ្មោះ ឌឹម ឌី ត្រូវជាបងស្រី បានចូលទៅជួយដោយចាប់ទាញដៃ ក៏បណ្តាលឲ្យឆក់ចរន្តអគ្គិសនីដួលទៅលើដីទាំងអស់គ្នា ពេលនោះអ្នកនៅទីនោះបានស្រែកឆោឡោនិងបិតបារ៉ែតភ្លើង រួចលើកជនរងគ្រោះទាំងពីរនាក់មកធ្វើចលនាសង្គ្រោះ តែជនរងគ្រោះទាំងពីរនាក់បានស្លាប់បាត់ទៅហើយ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចគរបាលប៉ុស្តិ៍ពុកឬស្សី ក្រោយមកសមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់។

សាកសពឈ្មោះ ឌឹម ឌៀប មានរបួស៖ ស្នាមរោលខ្លោចរលាត់ស្បែកលើខ្នងចំហៀងខាងស្តាំចំនួន ០៣កន្លែង: មានស្នាមរបួសប្រវែង 7cm x 2cm ,មានស្នាមរបួសប្រវែង 2cm x 0,5cm ,មានស្នាមរបួសប្រវែង 1,5cm x 1,5cm និងស្នាមរបួសរោលខ្លោចចំហៀងខាងឆ្វេង ០១កន្លែង មានប្រវែង 15cm x 0,5cm ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

សាកសពឈ្មោះ ឌឹម ឌី មានរបួស៖ ស្នាមរោលខ្លោចរលាត់ស្បែកលើខ្នងដៃខាងស្តាំ ០១កន្លែង មានប្រវែង 3,5cm x 2cm ស្នាមរោលខ្លោចរលាត់ស្បែកលើខ្នងដៃខាងឆ្វេង ០១កន្លែង មានប្រវែង 3,5cm x1,5cm និងស្នាមរោលខ្លោចរលាត់ស្បែកម្រាមដៃកណ្តាលខាងឆ្វេង ០១កន្លែង ប្រវែង 1cm x 0,5cm ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ការសន្និដ្ឋាន៖ របស់សមត្ថកិច្ចថា សាកសពឈ្មោះ ឌឹម ឌៀប និងឈ្មោះ ឌឹម ឌី បានស្លាប់ដោយសារចរន្តអគ្គិសនីឆក់ ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់