ព័ត៌មានជាតិ

ហ្វូងគោកំពុងដើរទេសចរណ៍ពេញ មុខសាលាខណ្ឌដង្កោយ៉ាងអនាធិបតេយ្យ

ភ្នំពេញៈ ហ្វូងគោជាច្រើនក្បាល កំពុងដើរប្រសេចប្រសាចតាមបណ្តោយផ្លូវ២១៧ ចាប់ពីស្ពានចំការដូងរហូតដល់សាលាខណ្ឌដង្កោ ហើយបានឈប់ស៊ីស្មៅលើសួន ដែលសាលាក្រុងដាំលម្អផ្លូវ គ្មានការរំខានដល់បងៗសមត្ថកិច្ចសោះឡើយ។

បើតាមសម្តីរបស់ប្រជាការពារសង្កាត់បានលួចប្រាប់ថា ហ្វូងគោជាច្រើនក្បាលខាងលើនេះ ជារបស់លោក វើក សាមឿន ចៅសង្កាត់ដង្កោ។

ចំណែកលោកចៅសង្កាត់គាត់បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សត្វគោជាច្រើនក្បាលនេះ មិនមែនជារបស់លោកទាំងអស់នោះទេ ជារបស់អ្នកភូមិខ្លះដែរ៕

https://youtu.be/PkGMv6EJj7Y

photo_2016-11-07_10-44-09

មតិយោបល់