ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថ ប្រគល់ម៉ូតូ០២គ្រឿង ជូនម្ចាស់ដើមវិញ

កំពង់ស្ពឺ: កម្លាំងជំនាញនៃមន្ទីរយុត្តិធម៌ ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចោរលួចកាច់-ក និងបានប្រគល់ម៉ូតូចំនួន០២ គ្រឿង ជូនជនរងគ្រោះ ក្នុងករណីអំពើលួច ក្រោយពីពិនិត្យឯកសារផ្ទៀងផ្ទាត់ត្រឹមត្រូវ។

ម្ចាស់ម៉ូតូទី១-ឈ្មោះប៊ុន ស្រៀង ភេទប្រុស អាយុ៤១ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិកំពុងអុស សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ម៉ូតូម៉ាក C125 ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-1717។

ចំណែកម្ចាស់ម៉ូតូទី២-ឈ្មោះហេង ដី ណា ភេទប្រុស អាយុ២១ មុខរបរនិស្សិត មានទីលំនៅភូមិឃុំជាមួយគ្នា ម៉ូតូម៉ាក NEX ពណ៌លឿង ស ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ CR-6118 ។

សូមបញ្ជាក់ថា៖ ក្រោយពីមានពាក្យស្នើ សុំរបស់ម្ចាស់ម៉ូតូ តុលាការបានពិនិត្យភស្តុតាង និងឯកសារមានគ្រប់គ្រាន់ អយ្យការបានសម្រេច ប្រគល់ម៉ូតូម្ចាស់វិញទៅតាមការស្នើសុំ៕

មតិយោបល់