ព័ត៌មានជាតិ

ស្រឡាញ់គ្នា៤ខែ រួមភេទបាន២ដង ត្រូវម្តាយខាងស្រីប្តឹងចោទពី រួមភេទជាមួយអនីតិជន

ភ្នំពេញ: ស្នេហាយុវវ័យ២នាក់ ខាងប្រុសអាយុ២០ឆ្នាំ រីឯខាងស្រីអាយុ១៥ ឆ្នាំ និងលើស ៤ខែ ក្រោយពីសាងស្ពានសាងស្នេហ៍ បាន៤ខែ ស្រាប់តែខាងស្រីរត់ទៅបបួលខាងប្រុស ទៅជួលបន្ទប់ រួមមេត្រីបាន២ដង បែកធ្លាយរឿង ម្តាយខាងស្រីប្តឹងចាប់ខ្លួន ចោទប្រកាន់រួមភេទជាមួយអនីតិជនទៅវិញ កាលពីវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ថាយហេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងប្រុសឈ្មោះ ជ្រង ស្រេច អាយុ២០ឆ្នាំ មុខរបរ បម្រើការងារ នៅផ្ទះសំណាក់ចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ចំណែកភាគីខាងស្រីឈ្មោះ ឈ ស ថ្ងៃខែឆ្នាំកំណើត២៤ ខែកុម្ភ: ឆ្នាំ២០០៤ មានទីលំនៅខណ្ឌពោធិ៍សែនជ័យ។

យោងតាមបណ្តឹង យុវវ័យទាំង២នាក់បានស្រឡាញ់គ្នាអស់រយ:ពេល៤ខែមកហើយ លុះមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ភាគីខាងស្រីបានចេញពីផ្ទះ ដោយទៅតាមយុវជនជាសង្សារ ជួលបន្ទប់ផ្ទះសំណាក់ ថាយហេង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ស្នាក់នៅ រហូតដល់រួមភេទជាមួយគ្នាបានសម្រេច២ដង លុះមកដល់រំលងអធ្រាត្រឆ្លង ចូលថ្ងៃទី៣០ ខែសីហា នេះ ម្តាយខាងស្រីតាមរកឃើញ ចាប់ឃាត់ខ្លួន ប្តឹងចោទប្រកាន់ ថារួមភេទជាមួយអនីតិជនទៅវិញ ។

ទោះជាអ្នកទាំង២ប្រាប់ និងលើកឡើងហើយថា ពួកគេពិតជាស្រឡាញ់គ្នា អស់៤ខែមកហើយ ហើយនាងក៏មានអាយុលើស១៥ឆ្នាំដែរ ចេញពីផ្ទះដោយស្ម័គចិត្ត មកតាមយុវជនជាសង្សារ ម្តេចឡើយណា ម្តាយប្តឹងចោទថា រួមភេទជាមួយ អនីតិជនទៅវិញ ។

តាមបណ្តឹងភាគីខាងម្តាយនារីខាងលើ សមត្ថកិច្ចឃាត់ខ្លួនយុវជនចុងចោទ នាំទៅសាកសួរ និងកសាងឯកសារតាមនីតិវិធី៕

មតិយោបល់