ព័ត៌មានជាតិ

រថយន្តធំ២គ្រឿងបុកគ្នាមិនអស់ចិត្តរេចង្កូតទៅបុករថយន្តជនជាតិចិន បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រះសីហនុ: ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងជិត៦ព្រឹក នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្ត៣គ្រឿង។

រថយន្តបង្ក០១គ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3B-8737 ទិសដៅខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ ជា កេះសន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ (របួសធ្ងន់) មុខរបរបើកបររថយន្ត មានទីលំនៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ពេលមកដល់ចំណុចខាងលើ បានធ្លាក់ក្រលុកហើយរេចង្កូតមកខាងឆ្វេងដៃចូលទៅបុករថយន្តធំ ០១គ្រឿង HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1113 ទិសដៅដៅផ្ទុយគ្នា(អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ហើយរថយន្ត HYUNDAI ស្លាកលេខ កណ្តាល 3A-1113 មិនទាន់អស់ល្បឿន បានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅបុករថយន្តតូច ០១គ្រឿងទៀតម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-6331 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ HOU LIENGMENG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ។

ក្រោយកើតហេតុជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនក្បែរនោះ រីឯវត្ថុតាងរថយន្តទាំង ០៣គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកអ្នកបើកបររថយន្ត HYUNDAI កណ្តាល 3A-1113 បានរត់គេចខ្លួនបាត់៕

មតិយោបល់