កំពង់ឆ្នាំងៈ ករណីក្រុមក្មេងទំនើង ទាស់ពាក្យសម្ដីគ្នា ឈានដល់ការប្រើហិង្សា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង៣០នាទី ស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដោយកម្លាំងជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង និងកម្លាំងនគរបាលនៃអធិការ ដ្ឋានស្រុកទឹកផុស បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវ តាមវែកមុខបក្ខពួកជនដៃដល់ ឃាត់ខ្លួនបានម្នាក់ ឈ្មោះ វី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស។
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនបក្ខពួកបន្តទៀត៕
មតិយោបល់