ព្រះសីហនុៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ត F2A និង F7B មូលហេតុដោយសារមានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យរបើកស័ង្កសីហើរប៉ះលើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងដាច់ខ្សែចំណងចេញពី Pin Insulator គងលើ Cross Arm ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖
-ភូមិ០១ សង្កាត់លេខ០១
-ភូមិ០១ ភូមិ ០២ សង្កាត់លេខ២
-ភូមិ០១ ភូមិ០២ សង្កាត់លេខ០៣
-ភូមិ០១ ភូមិ០២ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕
មតិយោបល់