ព័ត៌មានជាតិ

នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ប្រគល់​កុំព្យូទ័រ និង​ឧបករណ៍​ស្កេ​ន​ខ្ចៅដៃ​ជនសង្ស័យ​ក្នុង​បទល្មើស​គ្រឿងញៀន ដល់​អង្គភាព​ចំនួន​៤

​ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយ​អនុវត្តតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានធ្វើ​ការប្រគល់​-​ទទួល​កុំ​ព្យុ​ទ័​រ ចំនួន ៤​គ្រឿង និង​ឧបករណ៍​ស្កេ​ន​ខ្ចៅដៃ ចំនួន​៤​គ្រឿង ជូន​ទៅដល់​អង្គភាព​ចំនួន ៤ មាន​ដូចខាងក្រោម ៖

១- អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​

២- អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

៣- ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​

៤- ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សម្រាប់​បញ្ចូល​ទិន្នន័យ និង​ស្កេ​ន​ខ្ចៅដៃ​ជនសង្ស័យ ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ចូលទៅក្នុង​ប្រព័ន្ធគ្រប់គ្រង​បទល្មើស​គ្រឿងញៀន​(Database System) ។

​បន្ទាប់មក​គ្រូ​បង្គោល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿ​ញៀន បាន​បង្រៀន បច្ចេកទេស នៃ​ការបញ្ចូល​ទិន្នន័យ និង​ស្កេ​ន​ខ្ចៅ ដល់​មន្ត្រី​ជំនាញ​មកពី ៤ អង្គភាព​ខាងលើ​ផងដែរ ។​

​សូមបញ្ជាក់​៖ សរុប​មកដល់​បច្ចុប្បន្ន​នេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បំពាក់​កុំព្យូទ័រ ១៤​គ្រឿង និង​ឧបករណ៍ ស្កេ​ន​ខ្ចៅដៃ ចំនួន​១៤ គ្រឿង ដល់ ១៤ អង្គភាព រួមមាន​ដូចខាងក្រោម​៖

១-​មន្ទីរ​ប្រឆាំង​គ្រឿងញៀន

២- ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កណ្ដាល​

៣- ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប

៤- ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយមានជ័យ

៥- ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​

៦- អធិការដ្ឋាន​នគរបាល​ខណ្ឌ ច្បារអំពៅ

៧- អធិការដ្ឋាន​នគរបាល​ខណ្ឌ ចំការមន

៨- អធិការដ្ឋាន​នគរបាល​ខណ្ឌ ជ្រោយចង្វា

៩- អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មករា

១០- អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ

១១- អធិការដ្ឋាន​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ

១២- អធិការដ្ឋាន​នគរបាល​ខណ្ឌ ឬ​ស្សី​កែវ

១៣- អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ

១៤- អធិការដ្ឋាន​នគរបាល​ខណ្ឌ ព្រែក​ព្នៅ ។​

​ទិសដៅ​បន្ត មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នឹង​បំពាក់​ឧបករណ៍​ស្កេ​ន​ខ្ចៅដៃ ដល់​គ្រប់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល នៅ​រាជធានី​ភ្នំពេញ បន្តទៀត ៕

មតិយោបល់