ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ នៅស្រុកព្រៃនប់…

ព្រះសីហនុ:ប្រភពយោងតាមផេកមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថាវេលាម៉ោង២០:០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូ បុកប៉ះនឹង ក្នុងទិសដៅបញ្ច្រាសគ្នា លើដងផ្លូវចូលរោងចក្រ ម៊េន អ៊ូ ជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ១៨៥-១៨៦ ស្ថិតក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុកម្លាំងល្បាតនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានសហការជួយសង្គ្រោះជនរងគ្រោះដឹកលើរថយន្តសង្រ្គោះដឹកបញ្ជូនភ្លាមៗទៅមន្ទីពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ ០២នាក់។

មតិយោបល់