ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ:ក្មេងស្រី

កំពត: ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១៦និង៣០នាទី មានករណីប៉ុនប៉ងរំលោភសេពសន្ថវ: នៅភូមិទង់លាង ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ជនសង្ស័យឈ្មោះ ណុប ហ៊ូ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត បានប៉ុនប៉ងចាប់រំលោភជនរងគ្រោះឈ្មោះ គ ច ទ ភេទស្រី អាយុ ១៣ឆ្នាំ ខណ:ពេលកំពុងកាត់ស្មៅនៅក្នុងចម្ការពីខាងលិចផ្ទះរបស់ខ្លួនចម្ងាយប្រហែល ៣០០ម៉ែត្រ ពេលនោះជនរងគ្រោះបានរើបម្រាស់រួច រត់ទៅប្រាប់ឪពុកម្ដាយ រួចមកប្ដឹងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ចាត់ការតាមច្បាប់៕

មតិយោបល់