ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបទីតាំង និងឃាត់ខ្លួនមេល្បែងស៊ីសងខុសច្បាប់

ភ្នំពេញៈ អធិការនគរបាលខណដូនពេញ កម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ស្ទូចប្រេងកូឡា) ស្ថិតនៅចំណុចលើដីវាល ជាប់ផ្លូវបេតុង ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៤០នាទី។

ជនសង្ស័យឈ្មោះ អ៊ូ ប៉ែត ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួលផ្លូវលេខ៧០ ភូមិទី២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ជាអ្នកបើកលេងល្បែងស៊ីសងខុសច្បាប់)។

វត្ថុតាងចាប់យកបានរួមមាន៖
-កំរាលកៅស៊ូពណ៍ស មានរូបសត្វចំនួន១២
-ប្រអប់ប្រេងកូឡារូបស្វាចំនួន៣៤ប្រអប់
-កញ្រ្ចែងជ័រពណ៍ក្រហម+លឿងចំនួន០២
-ពីដុងជ័របិតស្គតពណ៌ក្រហម+ខៀវចំនួនមួយ
-ទូរសព្ទ័ដៃម៉ាក់ ខេមហ្វូនពណ៍ខ្មៅមួយគ្រឿង
-ប្រាក់ចំនួន ៣,៣០០,០០០រៀល (បីលានសាមសិបម៉ឺនរៀល)
-កាបូបស្ពាយចំនួន០២ ពណ៍ខ្មៅ និងប្រផេះ។

ក្រោយឃាត់កម្លាំងខណ្ឌប៉ុស្តិ៍ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់