ព្រះវិហារៈ ជនសង្ស័យម្នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ ៣និង៣០នាទី នារសៀលថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការចុះឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាដ៏សកម្មក្នុងករណីចរាចរ និងរក្សាទុកនូវសារធាតុញៀននេះ គឺបានដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ សុភី មេបញ្ជាកាកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងដោយមានកាចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធខេត្តព្រះវិហារផងដែរនោះ ទើបកម្លាំងងរបស់លោកចុះឆ្មក់នូវមុខសញ្ញាជនសង្ស័យខាងលើនេះទទួលបានជោគជ័យ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជារងកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានអោយដឹងថាក្នុងករណីចុះប្រតិបតិកាឆ្មក់ និងឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាដ៏សកម្មក្នុងករណីរក្សាទុក និងចរាចនូវសារធាតុញៀនខាងលើនេះ ជាលទ្ធផលកំលាំងរបស់លោកឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ ហេង រ៉ាវុធ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារក្រោយឃាត់ខ្លួនកំលាំងសមត្តកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទម៉ាទឹកក ១កញ្ចប់
-ទូរសព្វ័ដៃចំនួន ១គ្រឿង
-កាបូបលុយ ចំនួន១
-រថយន្តម៉ាកហ្សើប ពណ៌ឈាមជ្រូក១គ្រឿង ស្លាកលេខភ្នំពេញ 2B5532
-លុយខ្មែរចំនួន ៦លាន១០ម៉ឺនរៀល និងលុយបាតចំនួន២៦០បាត
-សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សួរនាំស្តាប់ចំលើយដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់កាបន្តរទៅតាមនីតិវិធីច្បាប់៕
មតិយោបល់