ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ជួញដូរប៉ះថ្ងៃស៊យ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ឧត្តរមានជ័យ: កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានប្រើវិធានការជំនាញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១០និង៤៦នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ខេត្តឧត្តរមានជ័យ។

ជនសង្ស័យមានឈ្មោះ ឈូ ជុងម៉េង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-សង្កាត់-ក្រុង សំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឃាត់ខ្លួន រួមនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice (ម៉ាទឹកកក) ចំនួន ១កញ្ចប់ធំ។

យោងតាមការសារភាពបឋមជនសង្ស័យ បានឲ្យដឹងថា រូបគេបានកម្មង់ទិញថ្នាំញៀនពីឈ្មោះ គីរី ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដើម្បីយកឲ្យទៅឈ្មោះ ម៉េត ក្នុងតម្លៃគិតជាទឹកប្រាក់ចំនួន ១,០០០,០០០ រៀល ដោយមធ្យោបាយផ្ញើតាមរថយន្តតាក់ស៊ី ពីខេត្តសៀមរាប មកខេត្តឧត្តរមានជ័យ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់