ព័ត៌មានជាតិ

ទាស់សម្ដីតិចតួច! កូនបង្កើន ហ៊ានលើកដៃវាឪពុក របួសយ៉ាងដំណំ

ក្រចេះ: កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មានករណីហិង្សា ផ្តើមចេញពីការទាស់ពាក្យសម្តីគ្នាតិចតួច ធ្វើឲ្យកូនបង្កើត យកព្រនង់វាយសំពងលើឪពុក នៅលំនៅឋានជនរងគ្រោះ ស្ថិតក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង។

ជនរងគ្រោះជាឪពុកឈ្មោះ ត្រង់ ឃឿន អាយុ៥៣ឆ្នាំ និងជនដៃដល់ជាកូនប្រុសឈ្មោះ ឃឿន ឃុន អាយុ២៥ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះបានស្តីបន្ទោសរឿង មិនឲ្យប្អូនយកគោយន្តទៅប្រើ។ ជនដៃដល់ជាកូន ត្រូវបាននគរបាលឃាត់ខ្លួនក្រោយពីបង្កហេតុ ខណៈឪពុកបានរងរបួសធ្ងន់ បែកក្បាល និងបាក់ដៃ៕

មតិយោបល់