ព័ត៌មានជាតិ

យុវជនម្នាក់ផុសលលាដ៍ក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តខូចចតលើផ្លូវ

បន្ទាយមានជ័យៈ យុវជនម្នាក់បានស្លាប់ភ្លាមៗក្រោយជិះម៉ូតូ បុកគូទរថយន្តសណ្តោងកន្ទុយ ដែលកំពុងខូចលើផ្លូវ៥៨ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧និង១០នាទី។

ជនរងគ្រោះឈ្មោះ រ៉ា អាយុជាង ២០ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនដំបួងគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ស-ខ្មៅ គ្មានស្លាកលេខ គោលបំណងទៅធ្វើការនៅក្នុងក្រុងប៉ោយប៉ែត ដោយជិះតាមផ្លូវលំ ពីភូមិព្រៃគប់ ឆ្លងកាត់តាមភូមិទួលប្រាសាទ ទៅប៉ោយប៉ែត វាមានភាពរអិលដោយសារមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ទើបជនរងគ្រោះបានជិះសម្រេចចិត្តប្តូរជិះតាមផ្លូវជាតិលេខ៥៨វិញ លុះជិះចម្ងាយពីវត្តព្រៃគប់ប្រហែល ២០០ម៉ែត្រ ស្រាប់តែបុកជាមួយរថយន្តដែលកំពុងខូចចតទុកចោលដោយពុំមានដាក់ស្លាកសញ្ញាសម្គាល់ បណ្តាលឲ្យជនរងគ្រោះផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះទៅដល់ទីតាំងធ្វើការត្រួតពិនិត្យ និងធ្វើការវាស់វែង ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

មតិយោបល់