ជាជំហានតំបូងអ្នកជំនាញបាននិយាយថាវាបានកើតឡើងពីសត្វកណ្តុរដែលបាននៅលាយឡំជាមួយនឹងមនុស្សក្រោយទឹកជំនន់ដែលបានវាយប្រហារនៅក្នុងទីក្រុង Olongapo ភាគខាងជើងប្រទេសភីលីពីនដោយបានសម្លាប់មនុស្ស 6 នាក់នឹង 132 នាក់ទៀតឆ្លងហើយកំពុងទទួលការព្យាបាលនិងពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យ។
រយៈពេលជាងមួយខែដែលកើតមាននូវទឹកជំនន់នៅក្នុងទីក្រុងនេះហើយវាបានធ្វើឲ្យជម្ងឺឆ្លងមួយនេះអាចរីករាលដាលបានយ៉ាងឆាប់រហ័ស។មន្ទីរពេទ្យនៅក្នុងទីក្រុងបានទទួលអ្នកជម្ងឺច្រើនហួសចំណុះតែក្រោយមកក៏បានទទួលជំនួយពីអជ្ញាធរក្នុងស្រុកដូចជាបុគ្គលិកគ្រែថ្នាំពេទ្យជាដើម។
អាការៈរោគមានលក្ខណៈដូចជាជម្ងឺផ្តាសាយដែលធ្វើឲ្យអ្នកជម្ងឺព្យាយាមប្រើប្រាស់ថ្នាំដោយខ្លួនឯងហើយនេះជាកត្តាដែលបានធ្វើឲ្យជម្ងឺមានសភាពកាន់តែធ្ងន់ធ្ងរ។ជម្ងឺនេះអាចធ្វើឲ្យមានការចុះខ្សោយនៃប្រព័ន្ធតំរង់នោមរបស់មនុស្សផងដែរ៕
មតិយោបល់