ព័ត៌មានជាតិ

ស្ត្រីចុងភៅដាំបាយឲ្យលោកឧកញ៉ាម្នាក់ ជិះម៉ូតូ PCX ប៉ះជាមួយឌ្រីមសង់ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ២ និង០០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ តាមផ្លូវម៉ៅសេទុងកែងផ្លូវ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់ម៉ូតូម៉ាក PCX ស្លាកលេខ 1FX-9990 បានប៉ះគ្នាជាមួយម៉ូតូម៉ាក ឌ្រីមសង់ ជិះដោយយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។

ជនរងគ្រោះឈ្មោះ គន្ធី ភេទស្រី មុខរបរជាចុងភៅ (ដាំបាយឲ្យឧកញ៉ាម្នាក់) របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកភាគីម្ខាងទៀតឈ្មោះ ជាន ម៉េងរី ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។

ក្រោយកើតហេតុ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលចម្ការមន បានចុះត្រួតពិនិត្យ និងវាស់វែងនៅទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ ចាត់ការតាមនិតីវិធីច្បាប់ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់