ព័ត៌មានជាតិ

Jose Mourinho ចាប់អារម្មណ៍​កីឡាករ​ក្លិប Pachuca របស់​ម៉ិចស៊ិក

​អនុប្រធាន​ជាន់ខ្ពស់​របស់​ក្លិប Pachuca លោក Andres Fassi បាន​បង្ហើប​ឲ្យដឹងថា តោ​ខៀវ បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ ខ្សែប្រយុទ្ធ​ស្លាប​វ័យក្មេង​របស់ខ្លួន កីឡាករ Jurgen Damm ។​
​កីឡាក​រវ័យ ២១ ឆ្នាំ​រូប​នេះ គឺជា​អ្នកលេង​ចុងក្រោយ​ហើយ ដែល​មា​នំ​នាក់​ទំនង​ជាមួយនឹង ក្លិប តោ​ខៀវ ជាពិសេស លោក Jose Mourinho កំពុង​រៀបចំ​ជើង​ព្រួល​របស់ខ្លួន ដើម្បី​លើក​ពាន​នៅ​រដូវ​កាល​ក្រោយ ក្នុង​ក្របខណ្ឌ Premier League ។​

​ក៏​ប៉ុន្តែ​ជាមួយ​នឹង​គ្នា​នេះ​ដែរ លោក Andres Fassi បាន​ក្រាញននៀល រក្សា​កីឡាករ Jurgen Damm ទុក ដោយ​អះអាង​ថា​កីឡាករ​នេះ ជា​គន្លឹះ​ដ៏​សំខាន់ សម្រាប់​អនាគត របស់គេ ។​
​តែ ទោះជា​យ៉ាងណា អនុប្រធាន​ជាន់ខ្ពស់​របស់​ក្លិប Pachuca របស់​ម៉ិចស៊ិក ក៏​ចង់​ឭ ពី​សំណើរ​របស់​តោ​ខៀវ ខណៈ​ដែល​តំណង​របស់គេ (​តោ​ខៀវ​)​នឹង​មកដល់ ម៉ិក​ស៊ិក នៅ​ថ្ងៃ ព្រហស្បត្តិ៍ នេះ ដោយ​រងចាំ ប៉ុន្មាន​ម៉ោង​ទៀត តែប៉ុណ្ណោះ នឹង​បាន​ដំណង​ថា​ព្រម ឬ​មិន​ព្រម លើ​សំណើរ​នេះ ៕​
normal26

មតិយោបល់