ព័ត៌មានជាតិ

ជនសង្ស័យទាំង៣លួចលុយ២០ម៉ឺនរៀលនិង២០ដុល្លារឃាត់បានម្នាក់២នាក់ទៀតគេចខ្លួនបាត់

កណ្តាល: មានករណីលួចប្រាក់រៀលចំនួន ២០ម៉ឺនរៀលប្រាក់ដុល្លា២០ដុល្លារបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ត្រូវ
បានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ម៉ោង២៤និង
០០ នាទី ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កាន់ សុខឃាង ភេទ ស្រី អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាលបាត់បង់មានប្រាក់រៀលចំនួន ២០ម៉ឺនរៀល ប្រាក់ដុល្លា២០ដុល្លារ។

ជនសង្ស័យចំណួន៣ នាក់១ឈ្មោះ វិន វុធ ហៅ ភឿក អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត
ប្រាកដ (ឃាត់ខ្លួន)។
២ឈ្មោះ សើ សឹង ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត
ប្រាកដ (គេចខ្លួន)។
៣ឈ្មោះ ស៊ី ណាក់ ហៅ ដើក ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដគេចខ្លួនអ្នកទាំង៣ មានទីលំនៅភូមិឃុំកើតហេតុ ។
វត្ថុតាងចាប់យក កាបូបយួរចំនួន១ជារបស់ជនរងគ្រោះ។

សមត្ថកិច្ចឲ្យដឹងថារយះពេល៣ឆ្នាំមកហើយជនរងគ្រោះ បានជួលផ្ទះស្នាក់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ដើម្បីប្រកបរបរ
លក់បាយរហូតដល់ថ្ងៃទី ៣០ខែសីហា ឆ្នាំ២០១៩ ម៉ោង ២១និង០០នាទី ជនរងគ្រោះនិងប្តីឈ្មោះ ហេង អានសុភា
បានចូលដេកក្នុងបន្ទប់ ដោយទុកកាបូបដាក់លុយក្នុងទូរក្រៅបន្ទប់ លុះដល់ម៉ោង ២២និង០០ នាទី ក្រុមជនសង្ស័យទាំងបីនាក់បានមកអង្គុយលើគ្រែចិញ្ចើមផ្លូវ ទល់មុខផ្ទះជនរងគ្រោះ ដល់ម៉ោង ២៤និង០០ នាទី ថ្ងៃដដែល ពេលជនរងគ្រោះកំពុងដេកលង់លក់ក្រុមជនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាពចូល
លួច យកលុយជនរងគ្រោះដែលទុកក្នុងកាបូបនោះ ពេលលួចលុយបានហើយក្រុមជនសង្ស័យបានយកកា
បូបដាក់លុយទៅចោលក្បែរសាលាឆទានដល់ថ្ងៃទី ៣១ខែសីហា ឆ្នាំ២០១៩ ម៉ោង ៩និង០០ នាទី ជនរងគ្រោះបានដាក់
ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវិហារសួគ៌ កម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ វិន វុធ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់