ព័ត៌មានជាតិ

បង្រ្កាបបានហើយ! ជនសង្ស័យ៥នាក់ ជិះម៉ូតូកង់បីចូលក្នុងបុរី គាស់ចម្រឹងដែកបង្អួច លួចទ្រព្យសម្បត្តិពលរដ្ឋ៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង១ និង៣០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រុមជនសង្ស័យចំនួន៥នាក់ តែងជិះម៉ូតូកង់បីចូលក្នុងបុរី ធ្វើសកម្មភាព គាស់ចម្រឹងដែកបង្អួច លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ត្រូវឃាត់ខ្លួនបាននៅត្រង់ចំណុចឃ្លាំងទុកចោល ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យ៖ ទី១-ឈ្មោះ តុង ឡៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ។ ទី២-ឈ្មោះ ព្រុំ វណ្ណរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិឫស្សីស្ទឹងមានជ័យ២ ។ ទី៣-ឈ្មោះ បូ ភារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី ស្ទឹងមានជ័យ២ ។ ទី៤-ឈ្មោះ មាស ស្នា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបររត់ម៉ូតូកង់បី ភូមិឫស្សីស្ទឹងមានជ័យ២ ។ ទី៥-ឈ្មោះផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សីស្ទឹងមានជ័យ២ ។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់