ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះ១ខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនលាន

កំពង់ធំ: នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង ស្ថិតក្នុងភូមិផ្លូវទ្រៀស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

ម្ចាស់ផ្ទះឈ្មោះ ប៊ូ សូយ ភេទប្រុស អាយុ ៤៣ឆ្នាំប្រពន្ធឈ្មោះ មាស ស៊ាន់ អាយុ ៤២ឆ្នាំ ផ្ទះទំហំ៦មx៨ម។ធ្វើអំពីឈើ ប្រក់ក្បឿងជញ្ជាំងក្តារ។

ខូចខាត:
-ឆេះផ្ទះ០១ខ្នងទំហំ៦មx៨ម
-ម៉ាស៊ីនដេរខោអាវ ២គ្រឿង
-ទូរខោអាវ ១គ្រឿង
-ប្រាក់រៀលចំនួន ៣,៥០០,០០០៛
-ខ្សែរករមាស ១ខ្សែរ ស្មើរទឹកប្រាក់ ៣,០០០,០០០៛
-ខ្សែរកផ្លាកទីន ១ខ្សែរ ស្មើរទឹកប្រាក់ ២,០០០,០០០៛
-ក្រណាត់សម្រាប់ដេរខោអាវមួយចំនួន និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ ៤ម៉ែត្រគូបរលត់ទាំងស្រុង មានកម្លាំងអន្តរាគមន៍សរុបចំនួន ១០នាក់
-កម្លាំងអធិការរដ្ឋានស្រុកចំនួន ៨នាក់
-កម្លាំងអាវុធហត្ត ០២នាក់៕

មតិយោបល់