ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព មុន្នីរក្សា ប្រាប់មូលហេតុបាត់មុខពីការងារសប្បុរសធម៌

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងវ័យក្មេងកញ្ញា ទេព មុន្នីរក្សា ត្រូវបានគេស្គាល់ច្រើន ក្រោយពីមានឱកាសបង្ហាញមុខក្នុងកម្មវិធីសប្បុរសធម៌ ជាពិសេសកម្មវិធីធំៗរបស់គ្រួសារតារាកម្ពុជា។ ប៉ុន្តែនៅពេលកេរ្តិ៍ឈ្មោះ ឈានឡើង តារាស្រីរូបនេះ បែរជាបាត់មុខពីការងារសង្គមទាំងនេះ ខណ:ដែលនាង បង្ហាញមុខលើកនេះ ក៏មើលទៅកាលីព និងស្រស់ស្អាតប្លែក ដល់ថ្នាក់ចេញមុខបំភ្លឺ ដើម្បីកុំឲ្យមានការយល់ច្រទ្បំថា នាងគូស្នេហ៍ហាមឲ្យកាត់បន្ថយការងារសង្គម។

កញ្ញា ទេព មុន្នីរក្សា បញ្ជាក់ថា កញ្ញាមិនសូវទទួលការងារសប្បុរសធម៌ នាពេលចុងក្រោយ មិនមែនដោយសារតែហេតុផលឡើងកូដ ហើយផ្អាកការងារ អត់កម្រៃព្រោះតែមានគូស្នេហ៍រារាំងនោះទេ ពោលគឺបណ្ដាលមកពីកញ្ញា ទើបតែត្រូវលោកឳពុក ប្រគល់សម្អាងការ”មរកតមង្គល” នៅផ្សារតាខ្មៅថ្មី លើបណ្ដោយផ្លូវចូល ទៅក្រុងតាខ្មៅមុនឆ្លងស្ពាន ដែលតម្រូវឲ្យនាង ត្រូវប្រើពេលមើលខុសត្រូវ មិនអាចដកឃ្លាបានប៉ុណ្ណោះ។

កញ្ញាថារាល់ថ្លៃខ្លួន មិនត្រឹមតែទទួលភារ:គ្រប់គ្រងសម្អាងការមួយមុខទេ ប៉ុន្តែក៏ត្រូវហាត់រៀនតែង និងហាត់រាំរបាំ នៅពេលមានតម្រូវការឲ្យកញ្ញា រាំក្នុងកម្មវិធីផងដែរ ទើបរកពេលចូលរួមការងារសង្គមមិនបាន។ យ៉ាងណាមិញកញ្ញាថា ខ្លួននឹងនៅតែឆ្លៀតសម្ដែង ថតស្ពត ខណ:ដែលការងារសប្បុរសធម៌ កញ្ញាក៏ប្រកាសថា នឹងមិនចោល ឲ្យតែអាចលៃពេលចូលរួមបាន។

កញ្ញាទទួលស្គាល់ថា ទីផ្សារឈានឡើង តម្លៃខ្លួន ក៏ខ្ពស់ដាច់ឆ្ងាយពីមុនផងដែរ ទើបនាងត្រូវបង្ខំចិត្តលៃពេល ទទួលការងារសិល្ប:មិនឲ្យបាត់បង់ឱកាសកើបលុយផង និងគ្រប់គ្រងសម្អាងការផង។ នាងទទួលបានការសរសើរមិនណយឡើយ នៅពេលបាត់មុខយូរពីការងារ ក្រុមក្នុងគ្រួសារតារាកម្ពុជា ប៉ុន្តែស្រាប់តែបង្អួតសម្រស់ មើលមិនចង់ស្គាល់ ជាមួយនឹងឈុតកូនក្រមុំ ដែលជាឈុតផ្ទាល់របស់មរកតមង្គល ហាងរបស់នាង។

អ្នកគាំទ្រភាគច្រើនសុទ្ធតែលាន់មាត់ថា តារាវ័យក្មេងមុខខ្យូត កញ្ញា ទេព មុន្នីរក្សា ស្រស់ស្អាតប្លែកជាងមុន និងមើលទៅផូរផង់ដូច ទើបតែសំងំកែសម្ផស្ស ទើបគ្រងឈុតសម្អាងការ “មរកតមង្គល” ដែលនាងទើបតែបង្ហោះ។ កញ្ញាថា ប៉ុន្មានឈុតដែលនាងបានគ្រងជាមួយ ម្ចាស់ពានឈុតបុរាណ លោក រុន ណាកូ មិនមែនចង់បង្អួតសម្រស់តែម្យ៉ាងនោះទេ ប៉ុន្តែដើម្បីគឺចង់សម្ញែងឈុតសម្អាងស្អាតៗ ដែលអ្នកឯកទេសរបស់នាង បានច្នៃសម្រាប់ត្រៀមរដូវកាលមង្គលការថ្មី។ នាងថា ខ្លួនបានចំណាយច្រើនគួរសមក្រោយទទួលគ្រប់គ្រងសម្អាងការមរកតមង្គល ដោយនាងប្រកាសថា នឹងពង្រឹងអាជីវកម្មរបស់នាងឲ្យកាន់តែខ្លាំង៕

មតិយោបល់