ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយយន្តទម្លាក់គ្រាប់បែក B2 នៅចក្រភពអង់គ្លេស

អាមេរិកៈ កាលពីសប្តាហ៍មុន យន្តហោះទម្លាក់គ្រាប់ របស់កងទ័ពអាកាសអាមេរិក B-2 Spirit បានបញ្ជូនទៅមូលដ្ឋានទ័ពអាកាស Keflavik ភាគខាងលិចប្រទេសអ៊ីស្លង់ ដោយវាជាទីតាំងឈប់ចតដំបូង ដែលត្រូវបានដាក់ពង្រាយយន្តហោះនេះ ដើម្បីបើក និងធ្វើឱ្យប្រសើរឡើង ក្នុងគោលបំណងពង្រឹងការការពារដែនអាកាសរបស់ណាតូ នៅអាត្លង់ទិកខាងជើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

ដោយទ្បែកនៅសប្តាហ៍នេះ លោកវរសេនីយ៍ទោ Kurt Wendt នៃកងទ័ពអាកាសអាមេរិក បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B2 ចំនួន ៣ គ្រឿង ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានអាកាស RAF Fairford ក្នុងទីក្រុង Gloucestershire ភាគខាងត្បូងនៃប្រទេសអង់គ្លេស ដោយហៅការដាក់ ពង្រាយនេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់អាមេរិក និងណាតូ ចំពោះសត្រូវ។

ក្នុងនោះលោក Wendt បានមានប្រសាសន៍ទៀតថា ទាំងនេះ គឺជាសារជាក់លាក់មួយ ទៅកាន់សត្រូវដ៏មានឥទ្ធិពលរបស់អាមេរិក មិនថាជាជាតិសាសន៍មួយ ឬអង្គការជ្រុលនិយមដទៃទៀត ដែលចង់បង្កហិង្សា គឺថា គ្រប់ទីកន្លែងគ្រប់ពេលវេលា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងចក្រភពអង់គ្លេស នៅតែអាចបើកការប្រយុទ្ធ ដ៏មានប្រសិទ្ធភាព៕

មតិយោបល់