ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនជាងជួសជុលម៉ូតម្នាក់ ករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណេត

ភ្នំពេញ: កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ កងកម្លាំងរាជអាវុធស្រុកបាទី សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខេត្តតាកែវ និងអាវុធហត្ថរាជធានីភ្នំពេញ មានការសម្រួបសម្រួលដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណេត បច្ចេកវិទ្យា ស្ថិតនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះ ប៊ន សារុំ អាយុ ៣៣ឆ្នាំ មុខរបបជាងជួសជុលម៉ូតូ មានទីលំនៅភូមិកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានវត្ថុតាមមួយចំនួនរួមមាន៖
-ប្រាក់ដុល្លារ៦០០០ដុល្លារ
-ប្រាក់រៀល ៩០០០៛
-ម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ១A-៩៧៦៦ និងទូរស័ព្ទ៣គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកងកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់