ក្រចេះ: កាលពីវេលាម៉ោង ១២ និង០០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានករណីរំលោភសេពសន្ថវៈ លើអនីតិជន។
ជនសង្ស័យ ឈ្មោះ រឹម ស៊ីនួន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បានចាប់រំលោភក្មេងស្រីឈ្មោះ ផ.ភ ភេទស្រី អាយុ ១២ឆ្នាំ រំលោភសេពសន្ថវៈ បានសម្រេច នៅក្នុងបន្ទប់លើផ្ទះរបស់ជនសង្ស័យ។
ក្រោយពេលកើតហេតុជីដូនជនរងគ្រោះ បានដឹងរឿងក៏មកប្តឹងប៉ុស្តិ៍នគរបាល ដោយភ្លាមៗនោះ សមត្ថកិច្ច បានចុះទៅកន្លែងកើតុហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីរៀបចំបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕



មតិយោបល់