ព័ត៌មានជាតិ

អ៊ិចស្តាស៊ី (ម្សៅ) អ៊ិចស្តាស៊ី (គ្រាប់) កេតាមីន(ម្សៅ) មេតំហ្វេតាមីន(ICE) នីមេតាហ្សាប៉ាម ជាច្រើនរួមជាមួយជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ដោយអនុវត្តតាមការបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង១០នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោក ប្លង់ សុខផល ព្រះរាជអាជ្ញារង បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ-រក្សាទុកសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលលេខ ៤០៣ ផ្ទះលេខ ៩ AB ផ្លូវ២៨៨ កែងនឹងផ្លូវលេខ ១១៣ ក្រុម៤១ ភូមិ៧ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធផល ឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ម៉ាត់លី កើតថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ១៩៨៨ ជនជាតិខ្មែរ និង ចាប់យកវត្ថុតាង សរុបទម្ងន់ 2487.82g រួមមានដូចខាងក្រោម ៖
1. អ៊ិចស្តាស៊ី (ម្សៅ) 1563.90g
2. អ៊ិចស្តាស៊ី (គ្រាប់) 224.91g
3. កេតាមីន(ម្សៅ) 419.15g
4. មេតំហ្វេតាមីន(ICE) 276.04g
5. នីមេតាហ្សាប៉ាម 3.82g
6. ជញ្ជីងថ្លឹង ២គ្រឿង
7. ទូរស័ព្ទដៃ ១គ្រឿង ៕

 

មតិយោបល់