ព័ត៌មានជាតិ

ការងារការពារបាក់ច្រាំង ទន្លេមេគង្គនៅតែបន្ត

ត្បូងឃ្មុំ: យោងតាមផេករបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការងារការពារច្រាំង ទន្លេ មេគង្គ បន្ទាន់បណ្តោះអាសន្ន នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកដល់រសៀល នេះ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ បាន និងកំពុងអនុវត្ត ៖
-ក្រាលខ្សាច់បាតក្រោមមាត់ច្រាំងទន្លេ។
-វាស់ស្ទង់ចរន្តទឹក ទិសដៅចរន្តទឹក នៅតំបន់ប្រឈមនេះ ដើម្បីធ្វើការសិក្សាជលសាស្ត្រ ។
-ចាក់ថ្ម ល្អិតធ្វើផ្លូវ ដើម្បីបង្វែរចរាចរណ៍បណ្តោះអាសន្ន។
-បានរៀបចំបាវ Geotextile bags បានចំនួន 9 បាវហើយ ។
សូមញ្ជាក់ថា ទីតាំងបាក់នេះ បានបាក់ដល់គាមផ្លូវបេតុង តែទោះជាយ៉ាងក្រុមការងារប្រឹងប្រែង ព្យាយាម ទប់ទល់ ការពារ ឲ្យខាងតែបាន ៕

 

មតិយោបល់